(ភ្នំពេញ)៖ ជនសង្ស័យ ០២​នាក់ ​ត្រូវបាន​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ​ខណៈ​ជនសង្ស័យ​កំពុង​បើក​រថយន្ត​តាម​ផ្លូវ ដែល​មាន​បង្កប់​ឧបករណ៍​ផ្ដាច់​សេវា​នៅ​លើ​រថយន្ត​ផង​ដែរ។

កាលពី​ថ្ងៃទី ០៤ ​ខែធ្នូ ឆ្នាំ​២០២៥ ថ្មីៗនេះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ជំនាញ​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ប៊ុន សុ​សិក្ខា ស្នងការ​រង​ទទួល​ផែន​សន្តិសុខ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ចុះ​ចាប់​រថយន្ត​ ០១គ្រឿង​ ម៉ាក​ព្រុស​ ពាក់​ផ្លាកលេខ ​បាត់ដំបង ​2B-4571 នៅតាម​ដង​ផ្លូវ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង ​០២​នាក់ រួមទាំង​វត្ថុតាង ​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បណ្ដោះអាសន្ន ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed