បាត់ដំបង៖​ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី សហការជាមួយកម្លាំងជួរមុខ រួមមាន​ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ចំនួន១ករណី។

សមត្ថកិច្ចបានបញ្ជាក់ថា​ ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន​ ៤នាក់ ឈ្មោះ រឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន),​ ឈ្មោះ អោ សំអុន ហៅ អូន ភេទប្រុស ២៧ឆ្នាំ (ឃាត់ខ្លួនបាន),​ ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ ៣៧ឆ្នាំ(ឃាត់ខ្លួនបាន) អ្នកទាំងបីនាក់មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង,​ និងម្នាក់ទៀតមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន) ទាំង៤នាក់ជាមេខ្យល់ បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ៣នាក់​ឈ្មោះ ពេជ្រ ដារិត ភេទប្រុស អាយុ ៣៨ ឆ្នាំ,​ ឈ្មោះ យុក សូនី ភេទស្រី អាយុ ៣៨ឆ្នាំ,​ ឈ្មោះ ពេជ្រ ជួនណាត់ ភេទប្រុស អាយុ ១២ឆ្នាំ អ្នកទាំងបីនាក់ត្រូវជាឪពុកម្តាយ​ និងកូន មានទីលំនៅ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត ក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ៣.៥០០បាត(លុយថៃ)

ក្នុងកិច្ចសហប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានទទួលជនសង្ស័យចំនួន ៣នាក់ និងពលករចំនួន ៣នាក់ និងម៉ូតូកង់បី ចំនួន១គ្រឿង ពីកម្លាំងជួរមុខនាំទៅកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន​ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed