Author: STD News

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារ ICT នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ជាមួយលោក Satyajit Suri ទីប្រឹក្សាអន្តរជាតិ ដើម្បីរៀបចំផែនការសកម្មភាពជាតិរយៈពេល ២ឆ្នាំ សម្រាប់អនុវត្ត (NSPI២.០)។ កិច្ចប្រជុំនេះ…

សមត្ថកិច្ចខេត្តកោះកុង បង្ក្រាបករណីនាំចូលទំនិញខុសច្បាប់តាមផ្លូវសមុទ្រពីប្រទេសថៃ ដកហូតស្បៀងអាហារ និងគ្រឿងទេសជាច្រើនមុខ

ខេត្តកោះកុង៖ កងកម្លាំងសមត្ថកិច្ចជំនាញនៃខេត្តកោះកុង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីនាំចូលទំនិញខុសច្បាប់តាមច្រកផ្លូវសមុទ្រពីប្រទេសថៃ ចូលមកកាន់ដែនដីនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ផ្អែកតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានល្បាត និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់តាមខ្សែបន្ទាត់ព្រំដែនទឹក រហូតឈានដល់ការឃាត់ចាប់ទំនិញគេចពន្ធ និងខុសច្បាប់ទាំងនោះបានទាន់ពេលវេលា។ ទំនិញដែលត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសក្នុងប្រតិបត្តិការនេះ រួមមាន៖ ស្បៀងអាហារ និងគ្រឿងទេស៖ អង្ករ, ប្រេងឆា, ទឹកស៊ីអ៊ីវ, ទឹកត្រី, ឆៃប៉ូវ និងមីកញ្ចប់ សម្ភារប្រើប្រាស់ផ្សេងៗ៖ រួមនឹងសម្ភារមួយចំនួនទៀត ដែលត្រូវគេវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ បច្ចុប្បន្ន វត្ថុតាង…

ស្ត្រីម្នាក់ស្លាប់ក្នុងពេលត្រៀមចាកចេញពីវត្តគុស ក្រោយសម្រាកព្យាបាលអស់៧ថ្ងៃ

តាកែវ៖ ស្ត្រីម្នាក់ឈ្មោះ ឆាយ ធឿន បានស្លាប់ក្នុងដៃប្តី នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ខណៈក្រុមគ្រួសារត្រៀមដឹកចេញពីវត្តគុស ស្ថិតនៅភូមិក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីបានសម្រាកព្យាបាលនៅទីនោះអស់រយៈពេល៧ថ្ងៃ។ វគ្គទី១៖ ការរៀបរាប់ពីក្រុមគ្រួសារសព តាមការរៀបរាប់របស់ប្តីសព អ្នកជំងឺត្រូវបានព្រះសង្ឃព្រះនាម ពេជ្រ គឹមមុនី ព្យាបាលតាមជំនឿសាសនា។ ក្រោយមក ព្រះសង្ឃបានណែនាំឱ្យគ្រួសារនាំអ្នកជំងឺទៅផ្ទះ និងយកថ្នាំទៅប្រើប្រាស់បន្ត។ ប៉ុន្តែ មុនពេលចាកចេញពីវត្ត អ្នកជំងឺបានស្លាប់ក្នុងដៃប្តី។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវត្ត…

រដ្ឋបាលឃុំគុស រៀបចំវេទិកាសាធារណៈ ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបសំណូមពរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាន់ពេលវេលា

ខេត្តតាកែវ៖ នាថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងឆ្នាំ២០២៦ រដ្ឋបាលឃុំគុស បានរៀបចំ «វេទិកាសាធារណៈរបស់រដ្ឋបាលឃុំ ឆ្នាំ២០២៦» យ៉ាងអធិកអធម ស្ថិតក្នុងបរិវេណវត្តអង្គរុន ក្នុងគោលបំណងក្តាប់នូវរាល់បញ្ហាប្រឈម សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។ វេទិកាសាធារណៈដ៏មានសារសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖ លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស លោក ចាន់ សំណាង អភិបាលរងនៃគណៈអភិបាលស្រុកត្រាំកក់ តំណាងដ៏ខ្ពង់ខ្ពស់…

ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងស្រុកត្រាំកក់

នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A B C D និងនិទ្ទេសE ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ សរុបចំនួន ១,១៦៥នាក់ នៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមព្រះមង្គលបញ្ញាបណ្ឌិត សៅ តារាវី ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃស្រុក…

បង្ក្រាបការនាំចូលស៊ីរ៉ូក្អកខុសច្បាប់ពីថៃ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសបាន១,១៥០ដប

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចប្រចាំបន្ទាត់ព្រំដែន បានបង្ក្រាបករណីនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសបានថ្នាំស៊ីរ៉ូក្អកម៉ាក DATISSIN ចំនួន ១,១៥០ដប ព្រមទាំងរកឃើញសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យទាំងពីរនាក់។ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមាត់អូរព្រំដែន ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំងពីរនាក់ រួមមាន៖ ឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ផលលីន…

ប្រជាពលរដ្ឋសាទរ ផ្លូវបេតុងឃុំពពេល ត្រូវបានវាយតម្លៃថាមានគុណភាពល្អ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបចំប្រជុំបិទការដ្ឋានសាងសង់ផ្លូវបេតុង ក្រោមគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ និងបានទូទាត់ថវិកាចំនួន ៥០% ជូនក្រុមហ៊ុន «ផេងប៉េងឃាងសំណង់អភិវឌ្ឍន៍» ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់។ ការប្រជុំបិទការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងគម្រោងឃុំ អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ បានចុះពិនិត្យ និងវាយតម្លៃលើគុណភាពផ្លូវដែលបានសាងសង់រួច។ តាមការវាយតម្លៃរបស់គណៈកម្មការ និងការលើកឡើងរបស់ប្រជាពលរដ្ឋ ផ្លូវបេតុងថ្មីនេះ ត្រូវបានសាងសង់មានភាពរឹងមាំ និងមានគុណភាពល្អប្រសើរ ស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋបានសម្តែងការសាទរ និងអបអរចំពោះសមិទ្ធផលថ្មីនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ…

សមត្ថកិច្ចស្រុកម៉ាឡៃ ទប់ស្កាត់គ្រឿងសំអាងជាង ១,០០០ ប្រអប់ សង្ស័យលួចនាំចូលពីប្រទេសសៀម

នាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ទំនិញប្រភេទគ្រឿងសំអាងម៉ាក Elracle ចំនួន ០៧ កេសធំ ស្មើនឹង ៨៤ កេសតូច ឬសរុបចំនួន ១,០០៨ ប្រអប់។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ទំនិញខាងលើត្រូវបានសង្ស័យថា អាចជាទំនិញដែលឈ្មួញលួចនាំឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។ ក្រោយទប់ស្កាត់បាន សមត្ថកិច្ចបានប្រគល់ទំនិញជូន អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់។

វេទិកាសាធារណៈនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ

សេចក្តីរាយការណ៍ព័ត៌មាន៖ វេទិកាសាធារណៈនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ឃុំពពេល បានរៀបចំកម្មវិធីវេទិកាសាធារណៈឃុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត មឹង វីរិយា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពពេល ដើម្បីជួបប្រស្រ័យទាក់ទងដោយផ្ទាល់ និងដោះស្រាយនូវរាល់បញ្ហាប្រឈម ព្រមទាំងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សមាសភាព និងចំនួនអ្នកចូលរួម អ្នកចូលរួមសរុប៖ ១៥២ នាក់ (ស្រី ២៣ នាក់) សមាសភាពអញ្ជើញចូលរួម៖ មន្ត្រីរាជការជុំវិញស្រុក…

សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម​និង ប្រជាពលរដ្ឋ សរុប២០០នាក់ រួមគ្នាធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដោយមានការគាំទ្រពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម រួមជាមួយបុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស មន្ទីរបរិស្ថានខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំ ភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប២០០នាក់ រួមគ្នាធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន អប់រំផ្សព្វផ្សាយលើកកម្ពស់ និងការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ត្រឹមត្រូវ និងចេះទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថានឱ្យមានភាពស្អាត នៅតាមបណ្តោយផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សំរាមដែលរើសបានចំនួន១តោន និង១០០គីឡូក្រាម។…