ខេត្តតាកែវ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានដឹកនាំគណៈប្រតិភូរួមដំណើរ រួមមាន៖
លោក ឆិល ពុទ្ធា
លោក លុន ហួត
លោក ជឹម វណ្ណដា
លោក ប៊ុត ថេន
និងលោក សេក ប៊ុនធឿន
បានអញ្ជើញចូលរួមក្នុង ពិធីសែនក្រុងពាលី ទូក-ង ដែលត្រៀមខ្លួនចូលរួមប្រកួតតំណាងឱ្យស្រុកត្រាំកក់។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងកអធិក និងតាមប្រពៃណីសាសនា នៅ វត្តទម្លាប់ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។
ពិធីសែនក្រុងពាលីនេះ ធ្វើឡើងដើមបីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ថាមពល និងកម្លាំងចិត្តដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ឱ្យទទួលបានជោគជ័យ និងពាំនាំមកនូវកិត្តិយសជូនស្រុកត្រាំកក់ ក្នុងការប្រកួតប្រជែងនាពេលខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed