រដ្ឋបាលស្រុកត្រាំកក់ ចូលរួមក្នុងពិធីថ្វាយព្រះពរ និងថ្វាយព្រះរាជសព្ទសាធុការ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៦ នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងកម្មវិធីថ្វាយព្រះរាជសព្ទសាធុការ និងប្រកាសព្រះរាជសារលិខិតថ្វាយព្រះពរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណសួនច្បារមាត់បឹង ក្រុងដូនកែវ ខេត្តតាកែវ។ នៅក្នុងពិធីប្រកបដោយភាពកក់ក្តៅ និងស្មោះស្ម័គ្រនេះ តំណាងរដ្ឋបាលស្រុកត្រាំកក់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល…
