វេទិកាសាធារណៈនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
សេចក្តីរាយការណ៍ព័ត៌មាន៖ វេទិកាសាធារណៈនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ឃុំពពេល បានរៀបចំកម្មវិធីវេទិកាសាធារណៈឃុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត មឹង វីរិយា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពពេល ដើម្បីជួបប្រស្រ័យទាក់ទងដោយផ្ទាល់ និងដោះស្រាយនូវរាល់បញ្ហាប្រឈម ព្រមទាំងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សមាសភាព និងចំនួនអ្នកចូលរួម អ្នកចូលរួមសរុប៖ ១៥២ នាក់ (ស្រី ២៣ នាក់) សមាសភាពអញ្ជើញចូលរួម៖ មន្ត្រីរាជការជុំវិញស្រុក…
