ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដោយមានការគាំទ្រពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម រួមជាមួយបុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស មន្ទីរបរិស្ថានខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំ ភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប២០០នាក់ រួមគ្នាធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន អប់រំផ្សព្វផ្សាយលើកកម្ពស់ និងការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ត្រឹមត្រូវ និងចេះទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថានឱ្យមានភាពស្អាត នៅតាមបណ្តោយផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សំរាមដែលរើសបានចំនួន១តោន និង១០០គីឡូក្រាម។
យុទ្ធនាការសម្អាតអនាម័យ និងការផ្សព្វផ្សាយអប់រំពីការគ្រប់គ្រងកាកសំណល់នៅស្រុកបាទី ខេត្តតាកែវ គឺជាសកម្មភាពដ៏មានតម្លៃក្នុងការលើកកម្ពស់សោភ័ណភាព និងការពារបរិស្ថានមូលដ្ឋាន និងដាស់ស្មារតី អប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាម និងចូលរួមថែរក្សាបរិស្ថានស្អាតទាំងអស់គ្នាក្រោមការគាំទ្រពីក្រសួងបរិស្ថាន។









