Month: March 2026

ថ្នាក់ដឹកនាំស្រុកត្រាំកក់ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី

#រដ្ឋបាលស្រុកត្រាំកក់ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និងលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បានដឹកនាំប្រតិភូរដ្ឋបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាល នៃគណៈអភិបាល ស្រុកអង្គរបុរី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ…

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចេញសេចក្តីប្រកាសណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះសម្រាប់បណ្តាក្លឹប និងសមាគមកីឡាបាល់ទាត់ដែលបំណងចូលរួមប្រកួត។ យោងតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ក្រុមនីមួយៗតម្រូវឱ្យមានសមាសភាពកីឡាករក្នុងបញ្ជីដំបូងចាប់ពី ១៥នាក់ ដល់ ២២នាក់ និងមន្ត្រីដឹកនាំក្រុមចំនួន ០៥នាក់។ ចំពោះការដាក់ពាក្យ ក្រុមនីមួយៗត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ *ពាក្យសុំចូលរួមប្រកួត និងសេចក្តីប្រកាសផ្លូវការ។ *បញ្ជីឈ្មោះមន្ត្រី និងកីឡាករដែលមានបិទរូបថតត្រឹមត្រូវ (រួមទាំងបញ្ជីឈ្មោះចុងក្រោយ)។ *រូបថតថ្មីខ្នាត ៤x៦ ចំនួន ២សន្លឹក។ *ទង់អនុស្សាវរីយ៍សម្រាប់ផ្លាស់ប្តូរមុនការប្រកួត និងទង់តំណាងក្លឹបខ្នាត ០,៨ម៉ែត្រ x…

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណ: និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី ព្រឹត្តិការណ៍នគរសង្រ្កាន ឆ្នាំ២០២៦

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃកណ: អភិបាល រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ពិធីក្រុងពិលីបើការដ្ឋាន ព្រឹត្តិការណ៍នគរសង្រ្កាន ឆ្នាំ២០២៦ ដើម្បីអបអរសារទរ បុណ្បចូលឆ្នាំប្រពៃណីជាតិខ្មែរខាមុខនេះ នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

(ខេត្តតាកែវ ស្រុកត្រាំកក់ ) ម្ចាស់ដីស្របច្បាប់ឈ្មោះ លោក ងន ហ៊ាល ប្ដឹងបុគ្គលពីរនាក់ ម្នាក់ឈ្មោះ ហ៊ូ សារ៉ាន និងម្នាក់ទៀតឈ្មោះកែវ សម្ផស្ស ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ

(ខេត្តតាកែវ ស្រុកត្រាំកក់ ) ម្ចាស់ដីស្របច្បាប់ឈ្មោះ លោក ងន ហ៊ាល ប្ដឹងបុគ្គលពីរនាក់ ម្នាក់ឈ្មោះ ហ៊ូ សារ៉ាន និងម្នាក់ទៀតឈ្មោះកែវសម្ផស្ស ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ពីបទបរិហាកេរ្តិ៍ ជាសាធារណៈ និងពីបទញុះញង់ឲ្យមានការរើសអើង និងសំណូមពរសុំឲ្យចោទប្រកាន់ចាប់ឃុំខ្លួន និងផ្ដន្ទាទោសជនល្មើសតាមច្បាប់ ទាសំណងជំងឺចិត្តចំនួន៤០លានរៀល ថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយយោងលើ…

រដ្ឋបាលឃុំត្រពាំងធំខាងត្បូង ប្រកាសបិទបញ្ចប់គម្រោងស្ថាបនាផ្លូវបេតុងអាមេ ១០០% ប្រវែងជាង ១៥០០ ម៉ែត្រ

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋបាលឃុំត្រពាំងធំខាងត្បូង បានរៀបចំកិច្ចប្រជុំបូកសរុប និងពិនិត្យវាយតម្លៃដើម្បីបិទគម្រោងស្ថាបនាផ្លូវបេតុងអាមេជាស្ថាពរ (១០០%) ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ព័ត៌មានលម្អិតនៃគម្រោង គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍មូលដ្ឋាន ដែលមានលក្ខណៈបច្ចេកទេស និងប្រភពទុនដូចខាងក្រោម៖ ប្រភេទសំណង់៖ ផ្លូវបេតុងអាមេ (Reinforced Concrete Road) ដែលមានភាពរឹងមាំ និងធន់នឹងអាកាសធាតុ។ ប្រវែងសរុប៖ ១៥៦៩ ម៉ែត្រ។ ប្រភពថវិកា៖ ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ ស្ថានភាពបច្ចុប្បន្ន៖…

ក្មេងទំនើង ១៤នាក់ និងម៉ូតូ ១៤គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

(ភ្នំពេញ)៖ នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ចំណែកម៉ូតូទាំង…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវសុភៈ នាយរងខណ្ឌ ផ្នែករដ្ឋបាលជលផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគមព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកងពលតូច ង ៧០ តំបន់ប្រតិបត្តិការសឹករងខេត្ត…

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​ចំនួន ១៥នាក់

(កំពង់ស្ពឺ​) ៖​ ដោយអនុវត្ដតាមបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបា​ល​ស្រុកប​សេដ្ឋ​ លោក​វរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក បញ្ជាឱ្យកម្លាំងចុះធ្វើការល្បាត និងបង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​។ ជា​ក់​ស្ដែងនាយប់ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​​២​០​២៦ វេលាម៉ោង​ ២៖០​០​នា​ទីរំលងអធ្រាត្រ បានសហការជា​មួយបណ្តាប៉ុស្តិ៍​ ឃា​ត់ក្រុមក្មេងទំនើ​ង​បានចំនួ​ន​ ​១៥នាក់​ រួមជាមួយម៉ូតូ​ ០៩​គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ ចំណាត់ការបន្ដ។ ក្រុមទី១ ៖​ ចំណុចផ្លូវ៤១ គីឡូម៉ែត្រ…