Month: March 2026

កម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចធិបតី បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធទំនើប គឺជាគ្រឹះនៃប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ…