Month: November 2026

រដ្ឋបាលឃុំត្នោតជុំ ស្រុកក្រគរ បង្ហាញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ តាមរយៈការនាំយកអំណោយសប្បុរសធម៌ចែកជូន ៣គ្រួសារ

ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់៖ រដ្ឋបាលឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកមេឃុំ បាននាំយកអំណោយសប្បុរសធម៌ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៣គ្រួសារ ស្ថិតនៅចំណុចខ្លាកូន ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក។ ទឹកចិត្តសប្បុរសធម៌…

ការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថាន និងចេះទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម រួមជាមួយមន្ទីរបរិស្ថានខេត្តតាកែវ បានធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយក្នុងការបណ្តុះគំនិតស្អាត និងបៃតងទៅកាន់ប្រជាពលរដ្ឋ និង អ្នកទេសចរ នៅទីតាំងរូបសំណាក់បង្គង បរិវេណបឹងប្រវត្តិសាស្ត្រតាកែវ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។ សកម្មភាពបរិស្ថាននេះ គឺការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថាន និងចេះទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដែលជាការចូលរួមទទួលខុសត្រូវ និងមានការផ្លាស់ប្តូរទម្លាប់ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមគ្រប់គ្រងសំរាម ថែរក្សាបរិស្ថានស្អាត សោភ័ណភាពល្អ…

ប្រជាពលរដ្ឋចំនួន ៥២ គ្រួសារ មកពីភូមិចំនួន ៤ បានទទួលអំណោយមនុស្សធម៌ពី ព្រះចៅអធិការវត្តត្រពាំងអណ្តើក ព្រះនាម សាន សុភា

ស្រុកត្រាំកក់, ខេត្តតាកែវ៖ នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះ ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ មកពីភូមិចំនួន ៤ រួមមាន ភូមិឫស្សីមួយគុំ, ភូមិស្ទឹង, ភូមិពករុន និងភូមិទួលក្លុង ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលអំណោយមនុស្សធម៌ពី ព្រះចៅអធិការវត្តត្រពាំងអណ្តើក ព្រះនាម សាន សុភា។ ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក…

លោកជំទាវ សិរីធម្មសុខាភិរ័ក្ខរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ និងលោក ច័ន្ទ សារុន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមបុណ្យសពព្រះគ្រូចៅអធិការវត្តបន្ទាយជុំ ព្រះនាម ម៉ម សើ

ស្រុកត្រាំកក់, ខេត្តតាកែវ៖ នាថ្ងៃរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២૬ នេះ លោកជំទាវ សិរីធម្មសុខាភិរ័ក្ខរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ និងលោក ច័ន្ទ សារុន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមបុណ្យសពព្រះគ្រូចៅអធិការវត្តបន្ទាយជុំ ព្រះនាម ម៉ម សើ ដែលបានតម្កល់ព្រះសពធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ក្នុងដំណើរអញ្ជើញដ៏ខ្ពង់ខ្ពស់នោះ ក៏មានការអមដំណើរដោយ៖ លោក ស៊ីម វាសនា អភិបាលរងស្រុកត្រាំកក់ លោក ឆិល ពុទ្ធា ប្រធានការិយាល័យសង្គមកិច្ច…

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអូទីស្សឹម និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំច សំស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអូទីស្សឹម (ពិការភាពសតិបញ្ញា) ព្រមទាំងអាណាព្យាបាលសិស្សយ៉ាងអធិកអធម។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម ណុប…

You missed