Month: June 2026

សកម្មភាពពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ

#ស្រុកត្រាំកក់ខេត្តតាកែវ សកម្មភាពពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅទីតាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិអង្គរកា មានរៀបចំកម្មវិធីដ៏ថ្លៃថ្លាមួយ គឺ «ការពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។ ពិធីបើកកម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព និងការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ…

ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងអប់រំបង្ការបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ដល់សិស្សានុសិស្សនៅវិទ្យាល័យ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម និងវិទ្យាល័យសុខអាន ១ឧសភា =================== នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញជួបសំណេះសំណាល និងធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបញ្ហា ក្មេងទំនើង និងគ្រឿងញៀន ជូនដល់ក្មួយៗ សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម និងវិទ្យាល័យសុខអាន ១ឧសភា។…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងម្នាក់ជាអ្នកទទួលផលចោរកម្ម

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ពួនស្ទាក់​ បង្រ្កាបបទល្មើស​ លួចឆក់ប្លន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុច​ផ្លូវលេខ២៧១ (មុខពេទ្យសហព័ន្ធរុស្ស៊ី​) ក្នុងខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ សង្ស័យ​ពាក់ព័ន្ធ​នឹងករណី​លួច​ម៉ូតូចំនួន ០១គ្រឿង​…

នគរបាលពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីប៉ុនប៉ងប្រព្រឹត្ត​អំពើ​លួច និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវដែកកែច្នៃ ដែកទីប និងកូនកាំបិត​ ដែកកាប់​ ដុំថ្ម​ និងជំពាមកៅស៊ូ)

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្ត​អំពើ​លួច និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវដែកកែច្នៃ ដែកទីប និងកូនកាំបិត​ ដែកកាប់​ ដុំថ្ម​ និងជំពាមកៅស៊ូ)។ ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ទី១.ឈ្មោះ ជួប រ៉ូ ភេទប្រុស…

ពិធីប្រកាស លោក ហ៊ត មនោ ជាអភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ថ្មី ជំនួស លោក កេត ម៉ៅ ត្រូវបានទទួលភារកិច្ចថ្មី

#ស្រុកត្រាំកក់ខេត្តតាកែវ ព្រឹកថ្ងៃពុធ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស លោក ហ៊ត មនោ ជាអភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ថ្មី ជំនួស លោក កេត ម៉ៅ ត្រូវបានទទួលភារកិច្ចថ្មី។ ពិធីប្រកាសប្រារព្ធនៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ៕

ពិធី ប្រកាសបែងចែកនិងប្រគល់ភារកិច្ចជូនសមាសភាពក្រុមការងាររាជរដ្ឋាភិបាលនិងគណបក្សចុះមូលដ្ឋានឃុំគុស

#មូលដ្ឋានឃុំគុសស្រុកត្រាំកក់ខេត្តតាកែវ នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ លោក កេត ម៉ៅ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកត្រាំកក់ រួម ជាមួយ លោក នួន សុធា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល និង គណបក្សចុះមូលដ្ឋានឃុំគុស បានអញ្ជើញ ជាអធិបតី ក្នុងពិធី ប្រកាសបែងចែកនិងប្រគល់ភារកិច្ច ជូនសមាសភាពក្រុមការងាររាជរដ្ឋាភិបាលនិងគណបក្សចុះមូលដ្ឋាន ភូមិទាំង៣០ ស្ថិតនៅក្នុងឃុំគុស ។

You missed