ឯកឧត្តម លី សុផាណា អញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញចោលនូវបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោន នៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញចោល នូវបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន។ ពិធីនេះរៀបចំធ្វើឡើងដោយ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ មានការចូលរួមពី…
