ព័ត៌មានថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ សាច់បង្កកជិត ១តោន ដែលនាំចូលពីថៃ ត្រូវបានដុតកម្ទេចចោល ខណៈមនុស្ស ៣នាក់ ត្រូវបានកសាងសំណុំរឿងទៅតុលាការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជូនដំណឹង ជុំវិញបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគ្មានមូលហេតុ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត WILL Parks ប្រធានអង្គការ យូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ បន្ទាប់ពីការទស្សនាវីដេអូ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក្នុងនាម សម្ដេចមហាបវរធិបតី…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក

រសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីពិធី “ផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក” ដែលរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់

(ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ង៉ែត បូណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ទាប់ពីទទួលបណ្ដឹងរួច បានបញ្ជាកម្លាំងជំនាញចុះ ស៊ើបអង្កេតស្រាវជ្រាវ…

សាច់បង្កកជិត ១តោន ដែលនាំចូលពីថៃ ត្រូវបានដុតកម្ទេចចោល ខណៈមនុស្ស ៣នាក់ ត្រូវបានកសាងសំណុំរឿងទៅតុលាការ

(កោះកុង) ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រែកកោះយ៉ នៃវរៈនគរបាលការពារព្រំដែនទឹកលេខ២៦៩ ខេត្តកោះកុង នៅវេលាម៉ោង ៣ជិតភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ បានឃាត់ទូកដឹកសាច់បង្កកមកពីប្រទេសថៃតាមផ្លូវទឹកចូលខេត្តកោះកុង ដោយរឹបអូសបានសាច់បង្កកជិត ១តោន ដូចជាជង្គង់មាន់ ស្លាបមាន់ ក្ដាម និងបានយកទៅដុតកម្ទេចចោល។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា ក្រៅពីសាច់បង្កក សមត្ថកិច្ចក៏បានរកឃើញទំនិញផ្សេងទៀត ដូចជាក្ដាមសកនៅរស់ជាច្រើន ហើយក៏ត្រូវបានលែងនៅពាមក្រសោបវិញ។ ចំណែកទំនិញស្ងួតដូចជាកាហ្វេ ថ្នាំលាបផ្ទះ ទឹកអាស៊ីត ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ការបង្ក្រាបទូកលួចដឹកផលិតផលខុសច្បាប់ពីប្រទេសថៃចូលទឹកដីខេត្តកោះកុងនេះជាលើកទី៣។ សមត្ថកិច្ចនៅតែបន្តបង្កើនការតាមដានមុខសញ្ញាបន្ថែមទៀត…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជូនដំណឹង ជុំវិញបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគ្មានមូលហេតុ

(ភ្នំពេញ) ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖ ១. កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារ អាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។ ២. សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់…

សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់

សាច់បង្កក ដូចជា ជង្គង់មាន់ ស្លាបមាន់ ក្ដាម ជិត ១តោន ទើបត្រូវបានដុតកម្ទេចចោលមុននេះ ដោយកាលពីម៉ោង ៣ ទាបភ្លឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងនរគបាលប៉ុស្ត ការពារ ព្រែកកោះយ៉ នៃវរ:នគបាលការពារព្រំដែនជើងទឹកលេខ២៦៩ ខេត្តកោះកុង បានឃាត់ទូកដឹកសាច់បង្កកពីថៃ តាមផ្លូវទឹកចូលខេត្តកោះកុង រឹបអូសបានសាច់បង្កកជាច្រើនប្រភេទ ព្រមទាំងឃាត់ខ្លួនមនុស្សបាន ៣នាក់។ ក្រៅពីសាច់បង្កកដែលបានដុតកម្ទេចចោលខាងលើនេះ ក្នុងនោះក៏មាន ក្ដាមសករស់ជាច្រើនកេស ត្រូវបានលែងនៅ ពាមក្រសោម និងមានទំនិញស្ងួតដូចជា…

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹប​មួយកន្លែង​នៅកោះពេជ្រ ដកហូតថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីស៊ីឈ្នួលបាញ់សម្លាប់មនុស្ស ក្នុងតម្លៃ ២,៣០០ដុល្លារ នៅខណ្ឌច្បារអំពៅ, ជនល្មើស ២នាក់ ត្រូវបានចាប់ខ្លួន

(ភ្នំពេញ) ៖ ករណីបាញ់ប្រហារលើបុរសម្នាក់ បណ្តាលឱ្យរបួសធ្ងន់ នៅខាងកើតវិទ្យាល័យច្បារអំពៅ កាលពីទាបភ្លឺថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ គឺសមត្ថកិច្ចបានចាប់ខ្លួនអ្នកស៊ីឈ្នួលបាញ់ប្រហារចំនួន ២នាក់ និងអ្នកបញ្ជាឱ្យបាញ់ម្នាក់ សរុបចំនួន ០៣នាក់។ ឃាតករបានទទួលលុយចំនួន ២,៣០០ដុល្លារ ក្នុងការបាញ់ប្រហារលើជនរងគ្រោះ។ សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៥០នាទី មានករណីប៉ុនប៉ងឃាតកម្មកើតឡើង នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…

បង្ក្រាបស្ត្រីជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី

(ភ្នំពេញ) ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ ស.ស.ន…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។…

You missed