នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.)ដឹកនាំដោយ លោក ប៉ាង ណារ៉េន ប្រចាំការ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ តំណាងលោក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំង អគារ A និងអគារ B
ក្នុងកិច្ចប្រតិបត្តិការ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្ស និងសម្ភារៈវត្ថុតាង ដូចខាងក្រោម៖
ជនបរទេសសរុបចំនួន ១០៤ នាក់ (ស្រី ០៧ នាក់) មាន ០៦ សញ្ជាតិ ដូចខាងក្រោម៖

១. ជនបរទេសសរុបចំនួន ៨៣ នាក់ (ស្រី ០៥នាក់) មាន ០២ សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន ៖
– ជនជាតិចិន ចំនួន ៨២ នាក់ (ស្រី ០៤នាក់)
– ជនជាតិវៀតណាម ចំនួន ០១ នាក់ (ស្រី)។
២. ជនបរទេសសរុបចំនួន ២១ នាក់ (ស្រី ០២ នាក់) មាន ០៥ សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ។

សម្ភារៈវត្ថុតាងសរុបរួមមាន៖
– កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧ គ្រឿង
– កុំព្យូទ័រយួរដៃ (LAPTOP)ចំនួន ៣៦ គ្រឿង
– IPAD ចំនួន ០៥ គ្រឿង
– ម៉ូនីទ័រ (MONITOR) ចំនួន ០៤ គ្រឿង
– ទូរស័ព្ទដៃ ចំនួន ៨០០ គ្រឿង
– ធុង CPU ចំនួន ០៦ គ្រឿង។

ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឱ្យវិនិយោគ (Investment Scams) ។

កម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scam នៅអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ក្នុងខណ្ឌចំការមន (ក្បែរស្ពានអាកាសក្បាលថ្នល់)។

ប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនជនបរទេស១០៤នាក់ ក្នុងនោះ៨៣នាក់ ពាក់ព័ន្ធ Online Scam និង២១នាក់ទៀត ស្នាក់នៅខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងជាច្រើនទៀត។

បង្ក្រាបមិនចេះអស់សោះ ក្រុមឧក្រិដ្ឋជននៅតែលួចលាក់ប្រព្រឹត្តបទល្មើសមួយនេះ។ ទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងបន្តយុទ្ធនាការដ៏ក្តៅគគុកមិនដកថយឡើយ។

 

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed