ព័ត៌មានថ្មីៗ

ឯកឧត្តម លី សុផាណា អញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញចោលនូវបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោន នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញចោល នូវបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន។ ពិធីនេះរៀបចំធ្វើឡើងដោយ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ មានការចូលរួមពី…

រាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ១រូប គឺលោក ម៉ឹង វុធី ពីអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ យោងតាមអនុក្រឹត្យលេខ ៤៥៧ អនក្រ.តត ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក ម៉ឹង វុធី មានឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១…

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជនជិត ១,៧០០នាក់ នៅស្រុកត្រាំកក់

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជនក្នុងស្រុកត្រាំកក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅក្នុងបរិវេណវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមង្គលបញ្ញាបណ្ឌិត…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ដោយផ្ទាល់

រាជធានីភ្នំពេញ៖ នៅក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងលក្ខខណ្ឌការងាររបស់មន្ត្រីនគរបាលថ្នាក់មូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃម្សិលមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាព ព្រមទាំងការបំពេញភារកិច្ចជាក់ស្តែងរបស់មន្ត្រីនគរបាល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បេសកកម្មចុះពិនិត្យដោយផ្ទាល់ និងឥតព្រាងទុកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិរួចរាល់។ ទោះបីជាស្ថានភាពនៃអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ បច្ចុប្បន្នជាប្រភេទផ្ទះល្វែងផ្ទាល់ដី ស្ថិតនៅជាប់ផ្លូវជាតិលេខ២ មានលក្ខណៈចង្អៀត និងចាស់បន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីនគរបាលទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម និងស្វាហាប់។…

កិច្ចប្រជុំពិនិត្យលើប្លងមេរបស់អេកូឡូស៊ី នៃប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS Ecosystem)

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារ ICT បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើប្លងមេរបស់អេកូឡូស៊ី នៃប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS Ecosystem)។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន…

លោក មាជ សុវណ្ណារ៉ា ប្រកាសប្រកាន់គោលការណ៍ «សាមញ្ញ អត់ធ្មត់ និងមេត្តា-ករុណា» ក្នុងរឿងក្តីប្រាក់ឈ្នួលកម្មករចំការចេក

បាត់ដំបង៖ «គោលការណ៍របស់ខ្ញុំគឺ សាមញ្ញ អត់ធ្មត់ និងមេត្តា~ករុណា ដើរនៅលើផ្លូវត្រឹមត្រូវ និងឈរនៅលើការពិត!» នេះជាការប្រកាសជំហរយ៉ាងរឹងមាំរបស់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលលោកបានចូលខ្លួនទៅបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាមកាតព្វកិច្ចផ្លូវច្បាប់ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ។ ការចូលខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការខេត្តរតនគិរី ដែលតម្រូវឱ្យរូបលោកត្រូវបង្ហាញមុខរៀងរាល់២ខែម្ដង ជុំវិញសំណុំរឿងចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ដែលបានកើតឡើងតាំងពីឆ្នាំ២០២៣។ ដើមហេតុនៃការចោទប្រកាន់ខាងលើនេះ បន្ទាប់ពីលោកមាជ សុវណ្ណារ៉ា សង្កេតឃើញ…

លោក ផែង វណ្ណៈ ចេញមុខបញ្ជាក់៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន មិនមានការពាក់ព័ន្ធនឹងរឿងលុយ ១ម៉ឺនដុល្លារនោះទេ

រាជធានីភ្នំពេញ៖ នៅក្នុងការផ្សាយផ្ទាល់ (Live) នាដប់យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោក ផែង វណ្ណៈ បានចេញមុខអះអាង និងបញ្ជាក់យ៉ាងច្បាស់ៗជាសាធារណៈថា លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនមានការពាក់ព័ន្ធភាគរយណាមួយ ទៅនឹងរឿងរ៉ាវសង្ស័យពាក់ព័ន្ធនឹងទឹកប្រាក់បង់ប្រចាំខែចំនួន ១០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុន «ជឹម រតនៈសឹង្ហ» នោះឡើយ។ ការផ្តល់ភាពយុត្តិធម៌ និងការកសាងទំនុកចិត្តឡើងវិញ ការចេញមុខបំភ្លឺជាសាធារណៈនាពេលនេះ មិនត្រឹមតែជាការជួយផ្ដល់ភាពយុត្តិធម៌ និងស្ដារកិត្តិយសជូនដល់សាមីខ្លួន (លោកឧត្តមសេនីយ៍ទោ ឈឿន…

ជនសង្ស័យ ៤នាក់ ត្រូវបានឃាត់ខ្លួន ករណីគាស់ចេតិយ៍វត្ត បំផ្លាញកោដ្ឋអដ្ឋិធាតុ ៣៣កោដ្ឋ នៅស្រុកបាទី

(តាកែវ)៖ កម្លាំងនគរបាលស្រុកបាទី បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ចូលគាស់ចេតិយ៍នៅវត្តចំបក់បិតមាស និងបំផ្លាញកោដ្ឋអដ្ឋិធាតុចំនួន ៣៣កោដ្ឋ ដើម្បីស្វែងរកទ្រព្យសម្បត្តិមានតម្លៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅវត្តចំបក់បិតមាស ស្ថិតក្នុងភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ តាមការស្រាវជ្រាវ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី ៥ ទៅ ៨នាក់ បានធ្វើសកម្មភាពគាស់សោទ្វារចេតិយ៍ចំនួន ២១ចេតិយ៍ មុនពេលវាយកម្ទេចកោដ្ឋ និងចាក់អដ្ឋិធាតុចោលចំនួន…

ពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

#រដ្ឋបាលស្រុកត្រាំកក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៦) និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…

ឯកឧត្តម នេត្រ ភក្ត្រា៖ វត្តមានអនុព័ន្ធយោធាបរទេសនៅតំបន់អានសេះ ជាសក្ខីភាពអន្តរជាតិបញ្ជាក់ពីអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះថា វត្តមានរបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅតំបន់អានសេះ គឺជាសក្ខីភាពអន្តរជាតិដ៏សំខាន់ដែលបញ្ជាក់យ៉ាងច្បាស់ថា តំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងស្រដៀងគ្នានេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថិរវេលាជាងពីរថ្ងៃ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន និងក្រោយពេលកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់»។ នាពេលនោះ ក្រុមអនុព័ន្ធយោធាបរទេស រួមជាមួយតំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ…