្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុក បានរៀបចំកិច្ចប្រជុំស្តីពីការចុះសិក្សាស្រាវជ្រាវលក្ខណៈសម្បត្តិរបស់ឃុំចំនួន៣ ដែលមានសក្តានុពល និងគុណសម្បត្តិសមស្រប ដើម្បីអភិវឌ្ឍទៅជាឃុំឌីជីថល ក្រោមអធិបតីភាព ឯកឧត្តម ជា មានិត និងឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងលោក ម៉ម កាយ អភិបាលរងខេត្តតាកែវ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងសហការី ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងសិក្សាលើលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអភិវឌ្ឍឃុំឌីជីថល សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រសិទ្ធភាពការងាររដ្ឋបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទូលំទូលាយនៅមូលដ្ឋាន។

