សកម្មភាពពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ
នាថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅទីតាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិអង្គរកា មានរៀបចំកម្មវិធីដ៏ថ្លៃថ្លាមួយ គឺ «ការពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។
ពិធីបើកកម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព និងការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងតំណាងដៃគូអភិវឌ្ឍន៍ រួមមាន៖
១. លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ដែលបានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ។
២. លោក គង់ នាថ តំណាងលោកនាយកប្រចាំប្រទេសនៃមូលនិធិហ្វ្រេដហូឡូកម្ពុជា (The Fred Hollows Foundation) ដែលបានឡើងថ្លែងមតិចាប់អារម្មណ៍។
៣. លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់មតិសំណេះសំណាល និងប្រកាសបើកកម្មវិធីជាផ្លូវការ។
កម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ទទួលបានការអញ្ជើញចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមកទទួលសេវាពិនិត្យ ពិគ្រោះយោបល់ ទទួលវ៉ែនតា និងស្វែងរកការវះកាត់ភ្នែកពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះអង្គឌួង ដោយមិនមានការបង់ប្រាក់ឡើយ។
នេះជាស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជាពិសេសសុខភាពភ្នែករបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រាពិការភ្នែក និងលើកកម្ពស់គុណភាពជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។
#មន្ទីរសុខាភិបាលខេត្តតាកែវ #ស្រុកប្រតិបត្តិអង្គរកា #មន្ទីរពេទ្យបង្អែកអង្គរកា #មន្ទីរពេទ្យព្រះអង្គឌួង #មូលនិធិហ្វ្រេដហូឡូ #ពិនិត្យភ្នែកឥតគិតថ្លៃ

