
សកម្មភាពអប់រំសុខភាពដាក់អាបែត បាញ់ថ្នាំតាមខ្នងផ្ទះដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺឈីកុនហ្គុនយ៉ា
—— ១៥ កក្កដា ២០២៦ ——
✍️ ក្នុងការគាំទ្រយុទ្ធនាការ ៣០ថ្ងៃ ប្រយុទ្ធនឹងជំងឺគ្រុនឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំផ្ទាល់ដោយ លោកឱសថការី ផាន់ វ៉ាន់
ប្រធានមន្ទីរសុខាភិបាលរួមដំណើរដោយ លោកវេជ្ជ.ញា ស៊ីថាន អនុប្រធានមន្ទីរ លោកអភិបាលរងស្រុក ឈឿង ឈឿន លោកស្រីវេជ្ជបណ្ឌិត ច័ន្ទ នារីប្រធានស្រុកប្រតិបត្តិ
ប្រធាននិងមន្ត្រីមណ្ឌលសុខភាពអង្គតាសោម អាជ្ញាធរឃុំ-ភូមិ បានចុះអនុវត្តសកម្មភាពអប់រំសុខភាពនិងដាក់អាបែតតាមពាង និងអាងទឹកនៅតំបន់ប្រឈមក្នុង ភូមិត្រពាំងខ្នារ
ឃុំអង្គតាសោមស្រុកត្រាំកក់(វត្តវេឡុវ័នហៅវត្តត្រពាំងខ្នារ)។
លោកប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ «៣កុំ ៣បំបាត់»៖
✅ កុំឱ្យមូសខាំ • កុំឱ្យមូសបង្កាត់ពូជ • កុំធ្វេសប្រហែសពេលមានគ្រុនក្តៅ
✅ បំបាត់ទឹកដក់ • បំបាត់ដង្កូវទឹក • បំបាត់ជម្រកមូសខ្លា
🌿 «ការបាញ់ថ្នាំ និងដាក់អាបែត ជួយកាត់បន្ថយមូសខ្លា ប៉ុន្តែការលុបបំបាត់ប្រភពទឹកដក់ និងការចូលរួមរបស់គ្រប់គ្រួសារ ទើបជាវិធានការដ៏មានប្រសិទ្ធភាព

