(ខេត្តតាកែវ ស្រុកត្រាំកក់ ) ម្ចាស់ដីស្របច្បាប់ឈ្មោះ លោក ងន ហ៊ាល ប្ដឹងបុគ្គលពីរនាក់ ម្នាក់ឈ្មោះ ហ៊ូ សារ៉ាន និងម្នាក់ទៀតឈ្មោះកែវសម្ផស្ស ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ពីបទបរិហាកេរ្តិ៍ ជាសាធារណៈ និងពីបទញុះញង់ឲ្យមានការរើសអើង និងសំណូមពរសុំឲ្យចោទប្រកាន់ចាប់ឃុំខ្លួន និងផ្ដន្ទាទោសជនល្មើសតាមច្បាប់ ទាសំណងជំងឺចិត្តចំនួន៤០លានរៀល
ថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦
ដោយយោងលើ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ០០៥ ៩១៧ ចុះថ្ងៃទី ២៦ ខែមីនាឆ្នាំ២០១៨ ចេញដោយប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តតាកែវ
លេខ០០៦ ១១៧ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨ បង្កាន់ដៃក្បាលដីលេខ 640 ចេញដោយមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងសុរិយោដីខេត្តតាកែវជាកម្មសិទ្ធិរបស់ឈ្មោះ ងន ហ៊ាល
យោងប្លង់បង្ហាញសណ្ដានដីក្បាលដីលេខ ៦៤០ ចេញដោយមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តតាកែវ លើកម្មសិទ្ធិរបស់ឈ្មោះងន ហ៊ាល
យោងកំណត់ហេតុស្ដីពីការចុះពិនិត្យទីតាំងក្បាលដីលេខ ៦៤០ ដីកម្មសិទ្ធិរបស់ឈ្មោះងន ហ៊ាល ចុះថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២៥ របស់សាលាស្រុកត្រាំកក់៕

Leave a Reply

Your email address will not be published. Required fields are marked *