រាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ច លោក ម៉ឹង វុធី ពីអភិបាលរងខេត្តតាកែវ ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ១រូប គឺលោក ម៉ឹង វុធី ពីអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
យោងតាមអនុក្រឹត្យលេខ ៤៥៧ អនក្រ.តត ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក ម៉ឹង វុធី មានឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរភារកិច្ចដើម ដើម្បើតាំងទីប្រឹក្សា និងបម្រើការងារក្នុងមុខតំណែងថ្មីជា អភិបាលរងខេត្តកំពង់ឆ្នាំង។
ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចមន្ត្រីរាជការស៊ីវិលនាពេលនេះ គឺជាកិច្ចការរដ្ឋបាលធម្មតារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ដឹកនាំ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍនៅតាមបណ្តាខេត្តឱ្យកាន់តែមានភាពរីកចម្រើន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


