(ខេត្តឧត្តរមានជ័យ) ព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន អៀតយៀន ឯកឧត្តម មាស រដ្ឋា ឯកឧត្តម សាន សាង ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារនិងបងប្អូនអង្គការសមាគមខែ្មរក្រោមដែលនៅកម្ពុជា និងព្រះសង្ឃខ្មែរ ដែលមានដើមកំណើតខ្មែរក្រោម បាននាំយកគ្រឿងឧបភោគ បរិគោគមកជូនដល់ស្នងការនរគបាលខេត្ដឧត្តមានជ័យ ក្នុងនោះរូមមាន អង្ករ2តោន ទឹកត្រី200យួរ ទឹកសុីអុីវ200យួរ គុយទាវភ្នំពេញ200កេស ឆ្លៀតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ខូវ លី បានរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់ ស្វាគមន៍ដល់បងប្អូនគណៈប្រតិភូ
គួររំលឹកផងដែរថាបងប្អូនខ្មែរកម្ពុជាក្រោម តែងតែចូលរួមពេលឃើញបងប្អូនខ្មែរយើងរងការប៉ះទង្គិចពីប្រទេសថៃដែលជាប្រទេសជិតខាងរបស់យើង នេះជាការបញ្ជាក់អំពីតំលៃនៃក្ដីស្រឡាញ់រវាងបងប្អូនខ្មែរក្រោមដើមកំណើតខ្មែរ
ហើយឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមនិងគណៈប្រតិភូអមដំណើរ សូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នាសូមទទួលបាននូវ សេចក្ដីសុខ និង សេចក្ដីចម្រើនគ្រប់ទិវារាត្រីកុំបីឃ្លាងឃ្លាតឡេីយ ខ្មែរស្រលាញ់ខ្មែរ៕

