(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សា។

ជនសង្ស័យឈ្មោះ​ មាឃ​ ម៉ារ៉ាឌី​ ភេទប្រុស​ មុខរបរ​ជាងជួសជុសរថយន្ត​ មានទីលំនៅផ្ទះលេខ​១៣ ផ្លូវរទេះភ្លើង​ ភូមិកាកាប​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ករណីនេះដែរ ជនសង្ស័យប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់ ផ្លូវរទេះភ្លើង​ ភូមិតិក្ខបញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed