នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តស្វាយរៀង បានប្រដេញឃាត់ខ្លួនរថយន្ដមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលបាញ់រំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨វិច្ឆិកានេះ។ តាមព័ត៌មាន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅភូមិតាលៀន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមព័ត៌មាន​ដែលទទួលបាន ជនសង្ស័យដែលឃាត់ខ្លួននេះ ជាជនជាតិវៀតណាម ខណៈជនសង្ស័យផ្សេងទៀតនៅកំពុងគេចខ្លួននៅឡើយ។

សូមជម្រាបថា បើតាមព័ត៌មានពីសមត្ថកិច្ចខេត្តស្វាយរៀង អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ ទាំងដៃជាប់ខ្នោះ តាមមធ្យោបាយរថយន្ដពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភំពេញ 2CA-0592។ ការចូលមករំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ ធ្វើឡើងនៅពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed