(បាត់ដំបង) ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹន សុឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ និល មុន្នី ហៅ រ៉ា ភេទប្រុស អាយុ អាយុ ៣៩ឆ្នាំ អ្នកទាំងពីររស់នៅផ្ទះជាប់គ្នា ស្ថិតក្នុងក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីគ្នាជាញឹកញាប់ផងដែរ។

ប្រភពដដែល បានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយធ្វើត្រីនៅខាងមុខផ្ទះ ក៏ត្រូវបានជនសង្ស័យយកកាំបិតខ្វែវមកដេញកាប់ជាច្រើនកាំបិត បណ្តាលឱ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ បន្ទាប់មកជនសង្ស័យព្យាយាមបម្រុងជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចមកក្របួចចាប់បានភ្លាមៗតែម្តង៕

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed