តាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាល សាលាខេត្តតាកែវ រួមជាមួយ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានចុះពិនិត្យមើល ទីតាំងស្នើសុំ វិនិយោគបង្កេីតរោងចក្រចំនួន ០២ទីតាំង មានដូចខាងក្រោម៖
១. រោងចក្រផលិតសម្ភារ:តុបតែងលម្អ បូរ ដង្គាប និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្វ័រឈូណេត ឃី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។
២. រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន រ៉ុងហ្វៃ អឹភែរឹល (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបជូនដែរថា រោងចក្រចំនួន ០២បន្ថែមទៀតនេះ មានក្នុងភូមិសាស្រ្ត ស្រុកបាទី ចំនួន ០១ និងក្រុងដូនកែវចំនួន ០១ ដែលផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១០០០នាក់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed