(កំពង់ស្ពឺ)​៖​ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នៃស្ន​ងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ អនុវត្ដករណីកំហែងយកដោយមានអាវុធ​(កាប់ប្លន់)ថ្ងៃទី០៧ ខែក​ញ្ញា​ ឆ្នាំ២០២​៥ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ សាត រស់ ភេ​ទ​ប្រុ​ស អាយុ​ ២​៣ឆ្នាំ នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង បានជិះម៉ូ​តូ ០១​គ្រឿង ម៉ាកហុងដា សេ១២៥ ព​ណ៌​ខ្មៅ ​ឆ្នាំ២០១៩ ផ្លាកលេខ កណ្ដា​ល 1​A​E-​7272 ចេញពីផ្ទះមិត្ដភក្ដិ​នៅភូ​មិ​ក្រាំ​ងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួ​ច តាមផ្លូវជាតិលេខ៤​ ពីលិចទៅកើតដល់គីឡូ​ម៉ែត្រ​៥៦-៥៧ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង​ មា​ន​ក្រុមជនសង្ស័​យចំនួន ០៥នាក់ ជិះម៉ូតូ​ ០២​គ្រឿង តាមម​ក​ពី​ក្រោយបាន​យ​កកាំបិតផ្គាក់​ ខ្វេវ​ដងដែក​ គំរាមកា​ប់មក​លើខ្លួន​ ពេលនោះខ្លួនមានការភ័យខ្លាច​ក៏បានផ្ដួលម៉ូតូចោលរួចរត់តែ​ម្ដង​ ចំណែកម៉ូតូត្រូវក្រុមជនល្មើសលើកជិះគេ​ចខ្លួនតែ​ម្ដង។

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អ​ធិ​ការ​ស្រុកសំរោងទង​ ក្រោយទទួ​ល​បានព័ត៌មាន បានចាត់ក​ម្លាំ​ងជំនាញព្រហ្មទណ្ឌស្រុក ចុះស​ហ​​ការជា​មួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋ​បាលកា​ហែង​ ប៉ុស្តិ៍នគរបាលរដ្ឋ​បាលធម្មតាអរ និ​ងកម្លាំងអធិការដ្ឋា​ន​នគរបាលស្រុ​កភ្នំស្រួច​ ចេញអន្តរាគមន៍​ភ្លា​មៗ​ រហូតកំណត់មុខសញ្ញាបា​ន និងធ្វើ​ការស្ទាក់ឃាត់មុខ​ស​ញ្ញា​បា​ន​ ០៥​នាក់​ នៅចំ​ណុចភូមិប្រាសាទ​ ឃុំម​ហា​សាំ​ង​ ស្រុកភ្នំស្រួច ផ្លូវក្រា​ល​កៅ​ស៊ូត្រពាំងអោប​ ទៅឃុំព្រៃ​ក្មេ​ង​ ស្រុ​ក​ភ្នំស្រួច​ ។

អ្នកទាំង ០៥នាក់ ​រួមមាន៖​
១-ឈ្មោះ យ៊ាំង សុភ័ស ប្រុស ២​០ឆ្នាំ
២-ឈ្មោះ យ៊ាំង ភា ប្រុ​ស ១៨​ឆ្នាំ​
៣-ឈ្មោះ ឆិល មករា ប្រុ​ស ១៥​ឆ្នាំ​
៤- ឈ្មោះ អ៊ុំ ចាន់ដេត ប្រុ​ស ១៤​ឆ្នាំ
៥-ឈ្មោះ ទឿង វាស​នា ប្រុស ១​៤ឆ្នាំ​ បក្ខពួក​ប្លន់ម៉ូតូខាងលើជាមុខស​ញ្ញាចា​ស់ធ្លាប់កាប់ប្លន់យកម៉ូ​តូកាលថ្ងៃទី៣១ ខែសីហា ឆ្នាំ​២​០​២​៥​ ផ្លូវជាតិលេខ៤​ គីឡូម៉ែត៦៧​-៦៨​នៅចំណុចភូមិត្រពាំ​ងអត់ទឹកឃុំគីរីវន្ត ស្រុ​កភ្នំស្រួច។

សមត្ថកិច្ចដកហូតបានម៉ូតូ ០៣​គ្រឿ​ង របស់ជនរង​គ្រោះ​ទាំងអស់​ រួមជាមួ​យ​កាំបិតផ្គាក់​ ខ្វេវដងដែក ០១​ និងទូរស​ព្ទ​ដៃ​ ០២​គ្រឿង បច្ចុប្បន្នបានបញ្ជូនមកកាន់អធិការដ្ឋាននគ​របាលស្រុក បំពេញនីតិវិធី​ ដើម្បីកសាងសំណុំរឿងប​ញ្ជូន​ទៅការិ​យាល័យព្រហ្មទណ្ឌធ្ងន់​ ចំណាត់ការតាម​ផ្លូវច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed