(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២៖១៥នាទី នៅចំណុចក្រុមទី០២ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កូនកាំបិតជំពុះទុងកែច្នៃ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សែម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកូនកាំបិតជំពុះទុងកែច្នៃ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះឈ្មោះ ណុល ស៊ីណាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យរងរបួសធ្ងន់ ក្រោមដោះខាងឆ្វេង ០១កន្លែង និងត្រង់ពោះចំហៀងខាងឆ្វេង ០១កន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យខេត្តបាត់ដំបង។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖២០នាទីព្រឹក ត្រង់ចំណុចក្រុមទី០២ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទើបសមត្ថកិច្ចធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សែម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួន និងជនរងគ្រោះ ផឹកស្រាជុំគ្នារួចទាស់ពាក្យសម្ដីគ្នា ហើយក៏បានយកកូនកាំបិតជំពុះទុងកែច្នៃ ចាក់ទៅលើជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន។

វត្ថុតាងដកហូតបាន៖ កូនកាំបិតជំពុះទុងកែច្នៃ ចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed