ស្ត្រីម្នាក់ បានបាត់បង់ជីវិតគួរឱ្យសង្វេគ ក្រោយជិះម៉ូតូដួលដោយខ្លួនឯង នៅវេលាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ២១A ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូដួលបោកទៅនឹងថ្នល់ ហើយបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយការពិនិត្យ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅមន្ទីរពេទ្យបង្អែកជ័យជំនះ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed