(ក្រចេះ) ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក លន់ ហុង អធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចុះពិនិត្យ និងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមភូមិចំនួន៣ ក្នុងឃុំអូរគ្រៀង និងឃុំរលួស។

បើទោះបីជាជំនន់ទឹកភ្លៀង មិនបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វយ៉ាងណាក្តី លោកអធិការ បានណែនាំឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងនៅតែបង្អុរជាប់ជាប្រចាំ និងបានណែនាំឱ្យពលរដ្ឋត្រូវរាយការណ៍មកនគរបាលជាបន្ទាន់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed