(បាត់ដំបង) ៖ បុរសម្នាក់ ខណៈកំពុងជីករ៉ែមាសតាមរណ្តៅចាស់ ត្រូវដីបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៥៖០០នាទី ថ្ងែទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៥ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដុះ ចេង ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវីតដោយសារជីករ៉ែមាសតាមរណ្តៅចាស់ ហើយត្រូវបានដីបាក់សង្កក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិបានជួយជីកកកាយដីយកសពជនរងគ្រោះពីក្នុងដីបាននៅវេលាម៉ោង ០២៖២៥នាទីទាបភ្លឺ ឈានចូលថ្ងែទី២៤ ខែកញ្ញា ឆ្នាំ២០២៥ រួចបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕