(បាត់ដំបង)៖ ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រហូតមក ដោយប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានកាសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ​តស្រាល កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរ​បាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កម្លាំងការិយាល័យនគរបាលព្រ​ហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរ​បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (លួចយក​ម៉ូតូ) និងទទួលផលចោរកម្ម ដោយបានធ្វើការ​នាំខ្លួនជនសង្ស័យ​ ០៩នាក់ មកកាន់ស្នងការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កន្លងមកពួកគេពិតជាធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូចំនួន ១១លើក​ មកហើយ ដោយនៅក្នុងខេត្តបាត់ដំបង ចំ​នួន ០៦លើក ខេត្តបន្ទាយ​មានជ័យ ០៤លើក និងខេត្តកំពង់​​ឆ្នាំង ០១លើក។

វត្ថុតាងដកហូត រួមមាន៖ ម៉ូតូ ចំនួន ១៥គ្រឿង និងផ្លាកលេខ ចំនួន ២១សន្លឹក។

បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងធ្វើការក​សាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed