(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០១៖០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០២នាក់ខាងលើមានឈ្មោះ៖ ១-ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ កែវ សាន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូត រួមមាន៖ ដែកសំប៉ែតមុខស្រួច ចំនួន ០១ដើម និងសោទីបលេខ៨ ចំនួន ០១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) និងម៉ូតូ ០១គ្រឿង ម៉ាក Yamaha Nouvo ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1L-4471។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕