ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោក ឃន់ អូន អភិបាលរងស្រុកអូររាំង ដោយមានការចូលរួមពី កម្លាំងស្នាក់ការរងអូររាំង ស្នាក់ការរកាថ្មី និងភ្នាក់ងារល្បាត។

គោលដៅនៃការចុះបង្រ្កាបគឺនៅត្រង់ចំណុចផ្លូវក្រោយ (ខ្ទមអ្នកតា) ដែលមាននិយាមកាលេខ ៧៣២៧៩៦- ១៣៦២២៥៣ ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជាលទ្ធផល ក្រុមការងារបានប្រទះឃើញ និងរឹបអូសបាននូវឈើអារប្រភេទលេខ១ ស្រឡៅចំនួន ១៨ដុំ ដែលជនមិនស្គាល់អត្តសញ្ញាណបានលួចអារ ហើយយកលាក់ទុកចោលក្នុងព្រៃ។

បច្ចុប្បន្ន វត្ថុតាងជាឈើទាំងអស់ ត្រូវបានក្រុមការងារដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការរងអូររាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed