នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្ក្រាបបានករណីការបង្ហោះវីដេអូ អំពីសកម្មភាពប្រើប្រាស់គ្រឿងញៀននៅលើបណ្ដាញសង្គម តិកតុក និង ហ្វេសប៊ុក
យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូបឈ្មោះ ម៉ោក ណា ភេទប្រុស អាយុ ២២ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូ អំពីសកម្មភាពប្រើប្រាស់គ្រឿងញៀននៅលើបណ្ដាញសង្គម តិកតុក និង ហ្វេសប៊ុក។ គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥…
