សមត្ថកិច្ចខេត្តព្រៃវែងបានខូចការងារដ៏ធំមួយដោយសារតែអ្នកកាសែតម្នាក់ និងបក្ខពួក
ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា បុគ្គលឈ្មោះ ហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងយ៉ាងដូច្នេះ៖ «បុគ្គលឈ្មោះ ហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ និងក្រុមបក្សពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ»។ លោកបានឱ្យដឹងថា លោក និងមន្ត្រីរបស់លោកជាង១០០នាក់…