បុរស ២នាក់ ផឹកស្រាជុំគ្នារួចទាស់ពាក្យសម្ដីគ្នា បង្កជាហិង្សាយកកូនកាំបិតកែច្នៃចាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកមោងឫស្សី
(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២៖១៥នាទី នៅចំណុចក្រុមទី០២ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កូនកាំបិតជំពុះទុងកែច្នៃ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សែម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកូនកាំបិតជំពុះទុងកែច្នៃ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះឈ្មោះ ណុល ស៊ីណាត ភេទប្រុស អាយុ…
