បុរសម្នាក់ បាត់ពីផ្ទះ ៤ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងវាលស្រែក្រោយភូមិ
(កំពង់ស្ពឺ) ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបាត់ពីផ្ទះចំនួន ០៤ថ្ងៃទៅហើយនោះ។ ការប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៣០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាលស្រែខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា បុរសដែលដេកស្លាប់នៅវាលស្រែនោះមានឈ្មោះ សួស ផាត អាយុ ៤០ឆ្នាំ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានបន្តថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះ…
