Category: ព័ត៌មានជាតិ

ប្រធានមន្ទីរដែនដីខេត្តកំពត ជំរុញមន្ត្រីឱ្យបន្តអនុវត្តន៍ការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត

ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ផ្នែក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ព្រាប សុផាត ប្រធានមន្ទីរបានលើកឡើងថា ដោយមានការសហការពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់, ឧក្រិដ្ឋជនចិន ២នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៤៖១៧នាទី មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពចាប់ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលី រួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និង​ស្ថាប័នពាក់​ព័ន្ធ​មួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធី​បើក​ពិព័រណ៍​ជំនាញ​សិក្សា ​និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី​នេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ…

បុរសម្នាក់ បាត់ពីផ្ទះ ៤ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងវាលស្រែក្រោយភូមិ

(កំពង់ស្ពឺ) ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបាត់ពីផ្ទះចំនួន ០៤ថ្ងៃទៅហើយនោះ។ ការប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៣០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាលស្រែខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា បុរសដែលដេកស្លាប់នៅវាលស្រែនោះមានឈ្មោះ សួស ផាត អាយុ ៤០ឆ្នាំ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានបន្តថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះ…

សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។ ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន…

គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone)

គណៈប្រតិភូក្រសួងព័ត៌មាន ចុះទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទេសចរណ៍ទន្លេលីចៀង ទីក្រុងគួយលិន (Lijiang River Tourism Zone) តំបន់ទេសចរណ៍ទន្លេលីចៀង(Lijiang River) ទីក្រុងគួយលិន(Guilin) ស្ថិតនៅភាគខាងកើតនៃ ភូមិភាគស្វយ័តជនជាតិក្វាងស៊ី(Guangxi Zhuang Autonomous Region) ត្រូវបានចាត់ទុកជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ធំធេង និងស្រស់ស្អាតបំផុតមួយនៅលើផែងដី។ ទន្លេលីចៀង ទីក្រុងគួយលិនមានទីតាំងនៅក្នុងតំបន់អាកាសធាតុមូសុងអនុត្រូពិក តំបន់នេះមានអាកាសធាតុត្រជាក់មធ្យមតាម រដូវកាល និងមានទឹកស្របជាមួយកម្ដៅ ហើយទឹកភ្លៀងគ្រប់គ្រាន់ លក្ខណៈពិសេសទាំងនោះបានធ្វើឱ្យតំបន់ទេសចរណ៍ទន្លេលីចៀង ត្រូវចាត់ទុកជាជាតំបន់ដែលមាន…

បក្ខពួកប្លន់ម៉ូតូនៅទឹកដីស្រុកសំរោងទង ០៥នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្រ្កាបបានភ្លាមៗ ក្រោយហេតុការណ៍ដេ​ញកាប់យកម៉ូតូជនរងគ្រោះ

(កំពង់ស្ពឺ)​៖​ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នៃស្ន​ងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ អនុវត្ដករណីកំហែងយកដោយមានអាវុធ​(កាប់ប្លន់)ថ្ងៃទី០៧ ខែក​ញ្ញា​ ឆ្នាំ២០២​៥ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ សាត រស់ ភេ​ទ​ប្រុ​ស អាយុ​ ២​៣ឆ្នាំ នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង បានជិះម៉ូ​តូ ០១​គ្រឿង ម៉ាកហុងដា សេ១២៥ ព​ណ៌​ខ្មៅ ​ឆ្នាំ២០១៩ ផ្លាកលេខ កណ្ដា​ល 1​A​E-​7272 ចេញពីផ្ទះមិត្ដភក្ដិ​នៅភូ​មិ​ក្រាំ​ងពោធិ៍…

កម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងឱកាសដែលប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងឱកាសដែលប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។ ពិធីចះុហត្ថលេខា ធ្វើឡើងក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅវិមានសន្តិភាព។ ឯកសារចំនួន៣…

នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូធំ សង្ស័យវ៉ារថយន្តសណ្ដោងរ៉ឺម៉កមិនផុត ដួលចូលក្រោមកង់កិនស្លាប់យ៉ាងអាណោចអាធ័ម

នារី​ម្នាក់ ជិះ​ម៉ូតូ​ធំ សង្ស័យ​វ៉ា​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ខាងស្ដាំ​ដៃ​មិន​ផុត ដួល​ចូល​ក្រោម​កង់​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង ១៨៖៣៥ នាទី​យប់ ថ្ងៃ​០៥ ខែ​កញ្ញា ឆ្នាំ២០២៥ ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃស ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ឈ្មោះ យូ ចាន់ណា ភេទ​ស្រី អាយុ ៣១ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល។ ដោយឡែក ភាគី​រថយន្ត​ម៉ាក HINO ពណ៌​បៃតង…

ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោនបានរៀបចំពុទ្ធាភិសេករួចរាល់ ដើម្បីទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ

គណៈសង្ឃជាន់ខ្ពស់ទាំង២គណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យាង និមន្តនិងអញ្ជើញ ក្នុងពិធីក្រុងពាលី និងពុទ្ធាភិសេក ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើសុវណ្ណអសនៈផ្កាឈូក តម្កល់នៅទីតាំងកណ្ដាលស្ថានីយ៍អ្នកដំណើរ (Terminal) នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា…

You missed