Category: ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណ: និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី ព្រឹត្តិការណ៍នគរសង្រ្កាន ឆ្នាំ២០២៦

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃកណ: អភិបាល រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ពិធីក្រុងពិលីបើការដ្ឋាន ព្រឹត្តិការណ៍នគរសង្រ្កាន ឆ្នាំ២០២៦ ដើម្បីអបអរសារទរ បុណ្បចូលឆ្នាំប្រពៃណីជាតិខ្មែរខាមុខនេះ នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

រដ្ឋបាលឃុំត្រពាំងធំខាងត្បូង ប្រកាសបិទបញ្ចប់គម្រោងស្ថាបនាផ្លូវបេតុងអាមេ ១០០% ប្រវែងជាង ១៥០០ ម៉ែត្រ

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋបាលឃុំត្រពាំងធំខាងត្បូង បានរៀបចំកិច្ចប្រជុំបូកសរុប និងពិនិត្យវាយតម្លៃដើម្បីបិទគម្រោងស្ថាបនាផ្លូវបេតុងអាមេជាស្ថាពរ (១០០%) ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ព័ត៌មានលម្អិតនៃគម្រោង គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍មូលដ្ឋាន ដែលមានលក្ខណៈបច្ចេកទេស និងប្រភពទុនដូចខាងក្រោម៖ ប្រភេទសំណង់៖ ផ្លូវបេតុងអាមេ (Reinforced Concrete Road) ដែលមានភាពរឹងមាំ និងធន់នឹងអាកាសធាតុ។ ប្រវែងសរុប៖ ១៥៦៩ ម៉ែត្រ។ ប្រភពថវិកា៖ ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ ស្ថានភាពបច្ចុប្បន្ន៖…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវសុភៈ នាយរងខណ្ឌ ផ្នែករដ្ឋបាលជលផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគមព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកងពលតូច ង ៧០ តំបន់ប្រតិបត្តិការសឹករងខេត្ត…

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

កម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចធិបតី បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធទំនើប គឺជាគ្រឹះនៃប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ…

អង្គការ Y-Farm ចុះបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ជូនកូនៗពលរដ្ឋភៀសសឹក នៅវត្តចាន់ស៊ី

(បន្ទាយមានជ័យ)៖ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើននូវចំណេះដឹងដល់ពួកគេ បន្ទាប់ពីសាលារៀនរបស់ពួកគេបានបិទទ្វារដើម្បីធានាសុវត្ថិភាព ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បើតាមលោក ល្វីស (Louis) ហៅពូបារាំង ដែលជាជនជាតិបរទេសម្នាក់ និងបានចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗ ដែលបានភៀសសឹកមកជាមួយឪពុកម្តាយ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានរៀបរាប់ថា៖ «ខ្ញុំមកកន្លែងហ្នឹងព្រោះពួកយើងចង់ជួយអប់រំ ក្មេងៗ និងយុវជន ឱ្យមានចំណេះដឹង…

មន្ត្រីនៃអង្គភាពសុខាភិបាលមូលដ្ឋានប្រមាណ៩៨% និងមន្ត្រីនៃគ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៩៩% ដែលកំពុងបម្រើការងារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានមកធ្វើជំរឿន

ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២៦។ តាមរយៈរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ និងអង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ នៅរាជធានីភ្នំពេញ បានបង្ហាញថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ មានមន្ត្រីមកធ្វើជំរឿនប្រមាណជាង ៩៨០០នាក់ ស្មើនឹង ៩៩%នៃមន្ត្រីទាំងអស់ ដោយឡែកសម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧…

ពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា និងសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូប។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ឯកឧត្តម Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ឯកឧត្តម Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនៅប្រទេសស្វីស ព្រឹកថ្ងៃចន្ទ ទី២៣ កុម្ភៈ ២០២៦។

កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង

(ស្វាយរៀង)៖ រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និង​សាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌ​តាម​កម្រិត​ស្ដង់ដារ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី(AFC)។ គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។ បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់ឡើងវិញ នូវកីឡដ្ឋានខេត្តស្វាយរៀង កាលពីដើមខែកក្កដា ឆ្នាំ២០២៥ កីឡដ្ឋាននេះ គ្រោងប្រើពេល ១រដូវកាលពេញ សម្រាប់ឆ្នាំ២០២៥/២៦ ដើម្បីសាងសង់កីឡដ្ឋាន ដែលអាចផ្ទុយអ្នកទស្សនាបានរហូតដល់ក្បែរម៉ឺននាក់…