នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំ លាយបូរ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលាយបូរ ព្រមទាំងសេចក្តីសម្រេចស្តីពីការបែងចែក និងប្រគល់ភារកិច្ចជូន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលាយបូរ និងភូមិទាំង២៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទួន ស៊ីផាន់ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ត្រាំកក់ លោកជំទាវ ធម្មសុខាភិរក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភ សុខ កែវ ច័ន្ទសារុន និង ឯកឧត្តម តាំង ជុងលី សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំលាយបូរ។
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សារុន រ៉ាឌី សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ ឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ លោក ហ៊ត មនោ ប្រធាន ស្តីទីគណៈកម្មាធិការគណបក្សស្រុកត្រាំកក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លាយបូរ លោក លោកស្រីអនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សស្រុកត្រាំកក់ ព្រមទាំងប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សឃុំលាយបូរ និងសាខាបក្សភូមិ ទាំង២៥ សរុបអ្នកចូលរួមប្រមាណ១៧០នាក់។
នាឱកាសនោះ ឯកឧត្តមប្រធាន និងក្រុមការងារបានឧបត្ថម្ភវិទ្យុទាក់ទង ចំនួន ២៥គ្រឿង ជូនដល់ភូមិទាំង២៥ សម្រាប់ប្រើប្រាស់ក្នុងការ បំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន។






