Category: សន្តិសុខសង្គម

បង្ក្រាបស្ត្រីជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី

(ភ្នំពេញ) ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ ស.ស.ន…

អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យចុះពិនិត្យករណីសង់របងរំលោភចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ និងសម្រេចឱ្យរុះរើជាបន្ទាន់

(តាកែវ) ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែងលើទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្មរំលោភយកដីចំណី ស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់។ ក្រោយការចុះពិនិត្យ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យម្ចាស់ទីតាំង ធ្វើការរុះរើរបង ថ្មដែលមានប្រវែង ១១៩ម៉ែត្រនោះជាបន្ទាន់ ដោយទុកពេល…

ចាប់ខ្លួនមេខ្យល់​ ៣​នាក់​ ក្នុងចំណោម ៤នាក់​ នាំមនុស្សចេញទៅប្រទេសថៃ​តាមច្រកខេត្តបាត់ដំបង

បាត់ដំបង៖​ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី សហការជាមួយកម្លាំងជួរមុខ រួមមាន​ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ចំនួន១ករណី។ សមត្ថកិច្ចបានបញ្ជាក់ថា​ ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន​ ៤នាក់ ឈ្មោះ រឿម រិទ្ធ ហៅ ទូច…

មន្ត្រីជំនាញបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើ ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលឈ្មួញយកលាក់ទុកចោលក្នុងព្រៃ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោក ឃន់ អូន អភិបាលរងស្រុកអូររាំង ដោយមានការចូលរួមពី កម្លាំងស្នាក់ការរងអូររាំង ស្នាក់ការរកាថ្មី និងភ្នាក់ងារល្បាត។ គោលដៅនៃការចុះបង្រ្កាបគឺនៅត្រង់ចំណុចផ្លូវក្រោយ (ខ្ទមអ្នកតា) ដែលមាននិយាមកាលេខ ៧៣២៧៩៦- ១៣៦២២៥៣ ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជាលទ្ធផល…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០១៖០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ០២នាក់ខាងលើមានឈ្មោះ៖ ១-ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ…

សមត្ថកិច្ចខេត្តព្រៃវែងបានខូចការងារដ៏ធំមួយដោយសារតែអ្នកកាសែតម្នាក់ និងបក្ខពួក

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា បុគ្គលឈ្មោះ ហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងយ៉ាងដូច្នេះ៖ «បុគ្គលឈ្មោះ ហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ និងក្រុមបក្សពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ»។ លោកបានឱ្យដឹងថា លោក និងមន្ត្រីរបស់លោកជាង​១០០នាក់…

សមត្ថកិច្ចបំបែកសំណុំរឿងទទួលផលចោរកម្ម និងមុខសញ្ញាប្លន់សកម្ម ៦នាក់ នៅខេត្តស្វារៀង

(ស្វាយរៀង)៖ ជនសង្ស័យ ០៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្វាយទាប សហការណ៍ជាមួយសមត្ថកិច្ចក្រុងបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធទទួលផលចោរកម្មគ្រឿងញៀន និងមុខសញ្ញាប្លន់សកម្មក្នុងទឹកដីស្រុកស្វាយទាប។ ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំរដោយលោកវរសេនីយ៍ទោ វ៉ា សំណាង អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកស្វាយទាប សហការណ៍ជាមួយសមត្ថកិច្ចជំនាញក្រុងបាវិត នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និងរក្សាទុកប្រើប្រាស់សារធាតុញៀន។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ នៅចំណុចចផ្ទះជួល ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជនសង្ស័យទាំង ០៦នាក់ ឈ្មោះ យ៉ុង…

បុរសជាអ្នករត់កង់បីម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្ក្រាបបាន ក្រោយបន្លំលួចយកប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លារ!!!

(ភ្នំពេញ)៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយតំណាងរបស់ធនាគារ បង្រ្កាបលើករណីបន្លំលួចប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លារ។ ប្រតិបត្តិការណ៍នេះដែរ ដោយការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានចាប់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស.ស ភេទប្រុស…

លួចម៉ូតូបីខេត្ត ត្រូវសមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន​ ៩នាក់ រួមអ្នកទទួលផលចោរកម្មផង ដកហូតម៉ូតូ ១៥គ្រឿង និងផ្លាកលេខម៉ូតូ ២១សន្លឹក

(បាត់ដំបង)៖ ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រហូតមក ដោយប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានកាសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ​តស្រាល កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប…

មេបុស្តិ៍ពោធិ៍អង្ក្រងបានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

(កំពង់ស្ពឺ)៖ មេបុស្តិ៍ពោធ៍អង្ក្រង បានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ប៉ុន្តែមេប៉ុស្ត៍រូបនេះអះអាងថា ជាការរាលកៃកាំភ្លេីង និងបានរត់គេចខ្លួនបាត់។ ករណីនេះបានកេីតឡេីងនៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ យោងតាមការឱ្យដឹងពី សាក្សីដែលជាអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈបុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកក៏បានជួបនឹងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាលពោធ៍អង្ក្រង ហេីយបានដេញតាមពីក្រោយ ក៏បានបាញ់ទៅលើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ប៉ុន្តែបែជាមេប៉ុស្ត៍រូបនអះអាងថា ជាការរាលកៃកាំភ្លើង។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅទីនោះ ក៏បានឱ្យដឹងថា មុនពេលកើតហេតុ មេប៉ុស្តិ៍ខាងលើបានឱ្យបុរសពីរនាក់នោះឈប់ម៉ូតូ…

You missed