លួចម៉ូតូបីខេត្ត ត្រូវសមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន ៩នាក់ រួមអ្នកទទួលផលចោរកម្មផង ដកហូតម៉ូតូ ១៥គ្រឿង និងផ្លាកលេខម៉ូតូ ២១សន្លឹក
(បាត់ដំបង)៖ ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រហូតមក ដោយប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានកាសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប…
