ទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩កន្លែង ត្រូវបានគយចល័តខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង
មន្ត្រីគយចល័ត បានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ០៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង និងបានចាប់ឃាត់យកមកអនុវត្តទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ ០៩ទីតាំង ដោយមានការសុំសហការពីខាងគយចល័ត លោកបានដឹកនាំកម្លាំងផ្ទាល់ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវចំនួន ១៥១គ្រឿង។ លោក បានបញ្ជាក់បន្ថែមថា ទីតាំងទាំង ០៩ខាងលើមាន៖ ទីតាំងទី១៖ ម្ចាស់ឈ្មោះ ហុង ទី…
