Category: សន្តិសុខសង្គម

ពលរដ្ឋម្នាក់ ប្រទះឃើញអាវុធ AK-47 ១ដើម នៅក្នុងដីចម្ការរបស់គាត់ រួចបានប្រគល់ជូនសមត្ថកិច្ច

(បាត់ដំបង) ៖ អាវុធប្រភេទ AK-47 ០១ដើម និងបង់ ០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ច បានបញ្ជាក់ថា អាវុធ ០១ដើម ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ជាប្រភេទអាវុធ AK-47 ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយក្នុងនោះក៏មានបង់ ០១ដែរ ប៉ុន្តែមិនមានគ្រាប់នោះទេ។ សមត្ថកិច្ច…

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ ស្ទាក់ចាប់ការនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ​ពីប្រទេសវៀតណាមខុសច្បាប់

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានស្ទាក់ចាប់រថយន្ដចំនួនពីរគ្រឿងដែលលួចនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ពីប្រទេសវៀតណាមដោយខុសច្បាប់។ តាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កញ្ញានេះថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ចាប់រថយន្តម៉ាក SSANGYONG ISTANA ចំនួន ០២គ្រឿង ដែលដឹកសត្វមាន់រស់សរុបចំនួន ១៦៧ទ្រុង ស្មើនឹង ១,៦៧០ក្បាល។ តាមការបញ្ជាក់ពីអនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រថយន្តទាំង…

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាប​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខុនដូមួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សជិត ៥០នាក់

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន៣៣នាក់ (ស្រី៥នាក់)…

សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបករណីចាប់មនុស្សជំរិតទារប្រាក់ ចាប់ខ្លួនបាន ៣នាក់ ចំណែក ២នាក់ទៀត កំពុងស្រាវជ្រាវស្វែងរកបន្ត

(ព្រះសីហនុ) ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៧៖០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ០៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ០១គ្រឿង ម៉ាក GS-300 ពណ៌ស។ នៅក្នុងរថយន្ត ជនសង្ស័យបានវាយគំរាមជនរងគ្រោះយកប្រាក់ចំនួន ១,៤០០ដុល្លារអាមេរិក និងទូរសព្ទ…

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយកាប់ជនរងគ្រោះរបួសដៃ នៅសង្កាត់​បឹងទំពន់​ទី២

(ភ្នំពេញ)៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌ​មានជ័យ ចាប់​ភ្លាមៗ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​ បណ្ដាល​ឱ្យ​រង​របួស​ដៃ។ ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០២៥ ​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​លេខ៨៥ បេ​តេ ក្នុង​ភូមិ​ត្នោតជ្រំ១ សង្កាត់​បឹងទំពន់​ទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ឈ្មោះ ចាន់ សុមានិត ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៥៨ តាម​ផ្លូវ៨៩ បេ​តេ…

សាហាវមែន! គប់កញ្ចក់រថយន្តហើយពេលម្ចាស់ចុះមកសួរនាំ ក៏វាយម្ចាស់រថយន្តបន្ថែម​ទៀត

(កំពង់ស្ពឺ) ៖​ ជនសង្ស័យម្នាក់ មិនមែនមានវិបត្ដិអីទេ​តែសាហាវហួស ​បានយកដែកជ្រុងមួយកំណាត់ធ្វើការគប់ទៅលើរថយន្ដអ្នកដំណើរ ចំកញ្ចក់ផ្នែកខាងមុខ​ កា​លពីវេលាម៉ោង ២២៖០០​នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២៥ ដែ​លមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូន​មកសម​ត្ថកិច្ច​ និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ​ ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ…

បុរស ២នាក់ ផឹកស្រាជុំគ្នារួចទាស់ពាក្យសម្ដីគ្នា បង្កជាហិង្សាយកកូនកាំបិតកែច្នៃចាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកមោងឫស្សី

(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២៖១៥នាទី នៅចំណុចក្រុមទី០២ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កូនកាំបិតជំពុះទុងកែច្នៃ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សែម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកូនកាំបិតជំពុះទុងកែច្នៃ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះឈ្មោះ ណុល ស៊ីណាត ភេទប្រុស អាយុ…

ជនជាតិចិន ៦នាក់ វាយនិងច្របាច់ក ប្លន់យករថយន្តមេប៉ុស្តិ៍រដ្ឋបាលឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ ជនជាតិចិនចំនួន៦នាក់ បានធ្វើសកម្មភាពវាយ និងច្របាច់ក លោកមេប៉ុស្តិ៍នគបាលរដ្ឋបាលឈើទាលប្លន់យករថយន្តម៉ាក្ស CAMMRY ឆ្លាមទាំងព្រឹក រួចបើកគេចខ្លួនយកទៅប្លុងចោលនៅខាងមុខកាស៊ីណូថាយថិនក្រុងបាវិត។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៤៖១០នាទីព្រឹកទៀបភ្លឺ លោក អ៊ុក ផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានទទួលព័ត៌មានពីប្រជាពរដ្ឋថា មានជនជាតិចិនមួយក្រុម មានគ្នាចំនួន ០៦នាក់ មិនស្គាល់អត្តសញ្ញាណ បានដើរតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ពេលទទួលព័ត៌មានបានហើយ…

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណីកំហែងយក និង​លួចទូរស័​ព្ទដៃ ២គ្រឿង ឃាត់​ខ្លួ​នបក្ខពួក ៥​នាក់ និងម្នាក់ទៀតគេចខ្លួនបាត់

(កំពង់ស្ពឺ) ៖​ ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងបានការចង្អុល​ណែ​នាំពីជំនាញ​ព្រ​ហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភីត​ អធិការនគរ​បាលស្រុកបសេដ្ឋ​ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចុះពិនិត្យនិងស្រាវជ្រាវ​លើករណីជនសង្ស័យមួ​យ​ក្រុ​ម​ ជិះម៉ូ​តូ ០២គ្រឿង ម៉ាកហុង​ដា​ C125 ពណ៌​ខ្មៅ ដែលបានកំហែង​យកដោយហិ​ង្សាលើជនរងគ្រោះព្រោះ​តែទូរ​ស័ព្ទដៃ ០១គ្រឿង​ ម៉ាក​ VIVO Y3​3​S ពណ៌ខ្មៅ​ ពីជនរងគ្រោះឈ្មោះ​ ហ៊ុន សារុន ភេទប្រុស អា​យុ ៧១ឆ្នាំ…

ករណីផ្ទុះអាវុធនៅអូរឈើទាល ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤៧នាក់

(ព្រះសីហនុ) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។ ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក…

You missed