ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ពាក់ព័ន្ធប្លន់យកទូរស័ព្ទចំនួន ២ករណី
(ភ្នំពេញ)៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្ក្រាបករណីប្លន់យកទូរស័ព្ទ ចំនួន ០២ករណី និងឃាត់ខ្លួនជនសង្ស័យ ១៣នាក់ រួមនឹងវត្ថុតាងម៉ូតូចំនួន ០៨គ្រឿង។ *ករណីទី១៖ ប្លន់យកទូរស័ព្ទ នៅចំណុចហាងលក់ម៉ូតូ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…
