ស្ត្រី ២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
(បាត់ដំបង)៖ ស្ត្រី ០២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងម៉ូតូ និងរថយន្ត នៅវេលាម៉ោង ២៖៤៤នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AX-2412 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់…
