Category: ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់បានវាយប្រហារផ្ទះបណ្តែតទឹក០១ខ្នងខ្ទេចទាំងស្រុងនៅក្នុងមូលដ្ឋានផ្ទៃទន្លេសាប

ខេត្តបាត់ដំបង៖ ផ្ទះបណ្តែតទឹក០១ខ្នងត្រូវបានរងការវាយប្រហារក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតខ្ទេចទាំងស្រុងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២៧ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ រ៉េត ម៉ុម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ហើយក្រោយទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ…

រដ្ឋបាលខេត្តប៉ៃលិនផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកង ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនអំឡុងពេលប្រឡងបាក់ឌុប

ប៉ៃលិន៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តប៉ៃលិន ជម្រាបជូនដល់មាតាបីតា ឬអាណាព្យាបាល និងបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅ អាហារ…

កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៤នាក់ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងគ្មានលិខិតឆ្លងដែន

នៅថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៤នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់…

អភិបាលខេត្តតាកែវ ណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវចូលរួមរៀបចំការប្រឡងសញ្ញប័ត្រទុតិយភូមិ ឱ្យទទួលបានជោគជ័យ

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ គណមេប្រយោគ និង ប្រធាន អនុប្រធាន មណ្ឌលប្រឡង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមរៀបចំឱ្យដំណើរការប្រឡងទុតិយភូមិ នៅថ្ងៃខាងមុខ ឱ្យទទួលបានជោគជ័យ និងមិនមានបញ្ហាអ្វីកើតឡើង។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំណែនាំនីតិវិធីដល់ ប្រធានមណ្ឌល ប្រធានអប្បមាទ និងអនុរក្ស ទូទាំង ខេត្តតាកែវ នៅព្រឹកថ្ងៃអង្ការ៍ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត…

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ ឈរជើងនៅចំណុចអានសេះ ដែលមានបញ្ហាសុខភាព

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឆ្លៀតឱកាសមុនចូលរួមពិធីបុណ្យរុក្ខទិវា បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ នៃវីរសេនាតូចស៊ើបការណ៍ ឈរជើងនៅចំណុចអានសេះ ខេត្តព្រះវិហារ ដែលមានបញ្ហាសុខភាព ពុលផ្សែងគីមី មានអាការចុកដើមទ្រូង ទន់ដៃជើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ។ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពអរគុណ និងមានមោទនភាពជាខ្លាំង ចំពោះវីរភាពដ៏អង់អាចរបស់ប្អូន ដែលហ៊ានលះបង់ពលី ស៊ូស្លាប់ ដើម្បីជាតិមាតុភូមិរបស់យើង…

You missed