(ខេត្តឧត្តរមានជ័យ) ព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន អៀតយៀន ឯកឧត្តម មាស រដ្ឋា ឯកឧត្តម សាន សាង ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារនិងបងប្អូន​អង្គការ​សមាគម​ខែ្មរ​ក្រោមដែលនៅកម្ពុជា និងព្រះ​សង្ឃ​ខ្មែរ ដែលមាន​ដើមកំណើតខ្មែរក្រោម បាននាំយកគ្រឿងឧបភោគ បរិគោគមកជូនដល់ស្នងការនរគបាលខេត្ដឧត្តមានជ័យ ក្នុងនោះរូមមាន អង្ករ2តោន ទឹកត្រី200យួរ ទឹកសុីអុីវ200យួរ គុយទាវភ្នំពេញ200កេស ឆ្លៀតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ខូវ លី បានរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់ ស្វាគមន៍ដល់បងប្អូនគណៈប្រតិភូ

គួររំលឹកផងដែរថាបងប្អូនខ្មែរកម្ពុជាក្រោម តែងតែចូលរួមពេលឃើញបងប្អូនខ្មែរយើងរងការប៉ះទង្គិចពីប្រទេសថៃដែលជាប្រទេសជិតខាងរបស់យើង នេះជាការបញ្ជាក់អំពីតំលៃនៃក្ដីស្រឡាញ់រវាងបងប្អូនខ្មែរក្រោមដើមកំណើតខ្មែរ   

ហើយឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមនិងគណៈប្រតិភូអមដំណើរ  សូមជូន​បុណ្យ​កុសល​ដល់​បងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ទាំង​អស់​គ្នាសូម​ទទួល​បាន​នូវ​ សេចក្ដី​សុខ​ និង​ សេចក្ដី​ចម្រើន​គ្រប់​ទិវា​រាត្រី​កុំបី​ឃ្លាង​ឃ្លាតឡេីយ​  ខ្មែរស្រលាញ់ខ្មែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed