តាកែវ៖ ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
លោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំរោង ដើម្បីប្រជុំពិភាក្សា និងចុះពិនិត្យជាក់ស្តែងដល់ទីតាំងពាក់ព័ន្ធនឹងការស្នើសុំជីកស្រះទឹក ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងសិប្បកម្មផលិតទឹកកក និងទឹកសុទ្ធ ដែលមានទំហំបណ្តោយ ១០០ម៉ែត្រ ទទឹង ៩០ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ៕
#ខេត្តតាកែវ #រដឋបាលខេត្តតាកែវ #រមគ្នាដើម្បីខេត្តតាកែវ










