ខេត្តកណ្តាល៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំច សំស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអូទីស្សឹម (ពិការភាពសតិបញ្ញា) ព្រមទាំងអាណាព្យាបាលសិស្សយ៉ាងអធិកអធម។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម ណុប ចន្ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ជា មួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា លោកយុគញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង លោកអភិបាលស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងប្អូនៗជាក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្ត និងអបអរសាទរដល់ដំណើរការឆ្នាំសិក្សាថ្មីសម្រាប់កុមារអូទីស្សឹម និងកុមារមានតម្រូវការអប់រំពិសេស។
កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរខេត្តកណ្តាល 100% ទៅលើវិស័យអប់រំពិសេស ការលើកកម្ពស់សិទ្ធិ និងការអភិវឌ្ឍសមត្ថភាពកុមារពិការភាពសតិបញ្ញា ឱ្យទទួលបានឱកាសស្មើគ្នាក្នុងការសិក្សារៀនសូត្រ និងការរស់នៅ1ក្នុងសង្គមប្រកបដោយក្តីសង្ឃឹម និងភាពកក់ក្តៅ។


Leave a Reply

Your email address will not be published. Required fields are marked *

You missed